#ពលករកម្ពុជា​

Articles by Tag ពលករកម្ពុជា​

សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងការងារពិភាក្សាជាមួយជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុន

ដោយ​ សោម ស្រីពេជ្រ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងភាគីជប៉ុន ពិភាក្សាគ្នាលើការកាត់បន្ថយតម្លៃសេវាបញ្ជូនពលករកម្ពុជាទៅធ្វើការនៅជប៉ុនឱ្យបានយ៉ាងហោចណាស់ចុះ១០% លើតម្លៃបច្ចុប្បន្ននៅឆ្នាំ២០២៤ ខាងមុខ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងការបរទេសកម្ពុជាសិក្សា និងពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុលបន្ថែមនៅទីក្រុងអូសាកាប្រទេសជប៉ុន ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងអ្នកធ្វើកម្មសិក្សាក្នុងផ្តល់សេវាចំណាយផ្សេងៗ ក៏ដូចជាកាត់បន្ថយការចំណាយជាដើម។