#ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង

Articles by Tag ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង

ពលរដ្ឋចិនស្រវាទិញការធានារ៉ាប់រង និងផ្ញើប្រាក់ដុល្លារនៅហុងកុង ខណៈប្រាក់យ័នចុះខ្សោយ ហើយទំនុកចិត្តលើសេដ្ឋកិច្ចក្នុងស្រុករង្គោះរង្គើ

ដោយ​ ​ ខេមបូណូមីស
ក្រុមវិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទៅក្រៅប្រទេសចិនដីគោក ដើម្បីធ្វើការដាក់ប្រាក់បញ្ញើជាដុល្លារ និងទិញធានារ៉ាប់រងនៅទីក្រុងហុងកុង។ នេះជាសញ្ញាមួយដែលបង្ហាញថា ទំនុកចិត្តក្នុងស្រុកនៅពេលនេះកំពុងធ្លាក់ចុះ គួបផ្សំនឹងប្រាក់យន់របស់ចិនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងថែមទៀត។ រំហូរចេញរបស់ក្រុមវិនិយោគិនចិនដីគោកបានបង្ហាញអំពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលការស្ដារសេដ្ឋកិច្ចចិនឡើងវិញ ដែលគេទន្ទឹងរង់ចាំយ៉ាងខ្លាំងក្រោយសម័យជំងឺកូវីដ ហាក់កំពុងជាប់គាំង។