ដោយ
ចាន់ មង្គល
ក្រសួងហិរញ្ញវត្ថុវៀតណាម មានបំណងធ្វើយ៉ាងណារក្សាបរិយាកាសអត្រាពន្ធលើប្រេងយន្ដហោះ ឲ្យស្ថិតនៅក្នុងអត្រាតម្លៃពន្ធ ត្រឹមតែ៩សេនប៉ុណ្ណោះ ក្នុងមួយលីត្រ រហូតដល់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់ឧស្សាហកម្ម អាកាសចរណ៍ ដែលកំពុងរងទុក្ខខ្លាំងដោយសារតែវិបត្តិកូវីដ-១៩។ ការបង្ហាញពីផែនការរក្សាអត្រាតម្លៃពន្ធប្រេងយន្ដហោះឲ្យនៅទាបនេះ គឺធ្វើឡើងនៅចំពេលដែលមានក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយចំនួនបាននិងកំពុងប្រកាសពីការរកស៊ីខាតបង់ប្រាក់រាប់រយលានដុល្លារអាមេរិកនៅរយៈពេល៩ខែមកនេះ។. នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។