ព្រះមហាក្សត្រកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមគ្នាថែរក្សា ការពារ និងគោរពរដ្ឋធម្មនុញ្ញ
ដោយ
វិមានរដ្ឋធម្មនុញ្ញតម្លៃជាង២លានដុល្លារអាម៉េរិកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជវត្តមានដ៏ខ្ពស់ខ្ពង់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ មានព្រះរាជបន្ទូលនៅក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញព្រះករុណាព្រះមហាក្សត្រ ស្នើឱ្យប្រជានុរាស្ត្រខ្មែរទាំងអស់រួបរួមគ្នាថែរក្សា ការងារ និងគោរពរដ្ឋធម្មនុញដែលជាច្បាប់កំពូលរបស់កម្ពុជាឱ្យបានខ្ជាប់ខ្ជួន។ ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនេះធ្វើឡើងស្របពេលដែលកម្ពុជាប្រារព្ធខួបល