#ព្រឹត្តិការណ៍សហគន៍២០កុម្ភៈ

Articles by Tag ព្រឹត្តិការណ៍សហគន៍២០កុម្ភៈ

ការរាលដាលឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ធ្វើឲ្យការទិញ-លក់អចលនទ្រព្យហាក់ស្ងប់ស្ងាត់ ខណៈតម្លៃបន្ដនៅទ្រឹង

ដោយ​ សឿន វណ្ណឌេត
ក្រុមអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានលើកឡើងថា ការរាលដាលឆ្លងនៃជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ព្រឹត្តការណ៍២០កុម្ភៈ ប្រមាណជាង ៣សប្ដាហ៍កន្លងមកនេះ បានធ្វើឲ្យចរន្ដនៃការទិញ-លក់អចលនទ្រព្យនៅគ្រប់រាជធានីខេត្តនានាទូទាំងប្រទេសកម្ពុជាហាក់បីដូចជាមានសភាពស្ងប់ស្ងាត់កាន់តែខ្លាំងឡើងៗ។ ទោះយ៉ាងណាក៏ដោយចុះ ក្រុមអ្នកជំនាញរកស៊ីនៅក្នុងវិស័យអចលនទ្រព្យជាងច្រើនទាំងអស់នោះបានបញ្ជាក់អះអាងថា តម្លៃអចលនទ្រព្យនៅតែរក្សាភាពទ្រឹងដដែល មិនទាន់ឃើញមានសញ្ញាណាមួយធ្លាក់ចុះខ្លាំងគួរឲ្យតកត់សម្គាល់អ្វីនោះទេ។