អ្នកជំនាញ៖ ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន ជាការបើកទំព័រប្រវត្តិសាស្ត្រទេសចរណ៍របស់កម្ពុជា
ដោយ
កម្ពុជាបានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ាន(ASEAN Tourism Forum) លើកទី៤០នៅអំឡុងខែមករា ឆ្នាំ២០២២ នាខេត្តព្រះសីហនុ ក្រោយខកខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការធ្វើជាម្ចាស់ផ្ទះ កម្ពុជារំពឹងថា នឹងជួយផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍នេះថា ជាការបើកទំព័រប្រវត្តិសាស្ត្រទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។