អតីតរដ្ឋមន្ត្រីវៀតណាមមួយរូបជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទពុករលួយ
ដោយ
តុលាការក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ (ទី២៩ មេសា)នេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្ម លោក វូ ហ៊ុយហ័ង (Vu Huy Hoang) ឲ្យជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទល្មើសនិងការគ្រប់គ្រងមិនបានត្រឹមត្រូវ ដែលនាំឲ្យខាតបង់ប្រាក់រាប់លានដុល្លារ ។