សេដ្ឋកិច្ចថៃកំពុងជួបចលាចលក្រោយរោងចក្ររាប់ពាន់បានបិទទ្វារជាបន្តបន្ទាប់ ខណៈទំនិញចិនថោកៗហូរចូលទីផ្សារយ៉ាងគំហុក
ដោយ
សេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងជួបភាពចលាចលដោយសាររោងចក្ររហូតដល់ទៅជិត២ពាន់រោងចក្របានបិទទ្វារជាបន្តបន្ទាប់ក្នុងឆ្នាំកន្លងទៅ ខណៈដែលទំនិញចិនថោកៗហូរចូលប្រទេសដែលមានប្រជាជនជិត៧២លាននាក់នេះយ៉ាងគំហុក ជោរជន់ពេញទីផ្សារ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍។