ក្រុមហ៊ុន ស៊ីប៊ីស៊ី ដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃមួយ ដើម្បីលើកកម្ពស់តម្លាភាពឥណទាននិងការគ្រប់គ្រងឥណទានដោយទំនួលខុសត្រូវ
ដោយ
ពីថ្ងៃនេះតទៅ អ្នកអាចពិនិត្យពិន្ទុឥណទានរបស់អ្នក អានរបាយការណ៍ឥណទាន និងទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន យ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើទូរសព្ទដៃ បន្ទាប់ពីក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ហៅកាត់ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃមួយ នៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះ ។