CDC ចាប់ដៃជាមួយ អេស៊ីលីដា ដើម្បីសម្រួលការទូទាត់ និងទាក់ទាញការវិនិយោគ
ដោយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងធនាគារ អេស៊ីលីដា បានសហការគ្នាប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ។ មន្រ្តីជាន់ខ្ពស់របស់ CDC និងថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ជឿជាក់ថា តាមរយៈកិច្ចសហការនេះ នឹងផ្ដល់លទ្ធភាពងាយស្រួលដល់អ្នកបង់សេវា និងការស្នើសុំសេវាសាធារណៈពី CDC ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា រំពឹងថា តាមរយៈភាពជាដៃគូនេះ វានឹងក្លាយជាផ្នែកមួយក្នុងការជួយស្រូបទាញការវិនិយោគពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។