#ចេញ​មុខ​ប្រតិកម្ម​ខ្លាំង​ៗ ខឹងសម្បារ​ទៅ​នឹង​រុ​ស្ស៊ី

Articles by Tag ចេញ​មុខ​ប្រតិកម្ម​ខ្លាំង​ៗ ខឹងសម្បារ​ទៅ​នឹង​រុ​ស្ស៊ី

រុស្ស៊ីផ្អាកការចរចាលើកិច្ចព្រមព្រៀងជាច្រើនជាមួយជប៉ុន ទុកជាការសងសឹកចំពោះទណ្ឌកម្មដែលតូក្យូបានដាក់លើម៉ូស្កូ

ដោយ​ វុធ ច័ន្ទតារា
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូនឹងដកខ្លួនចេញពីការចរចាជាមួយប្រទេសជប៉ុនសម្រាប់សន្ធិសញ្ញាសន្តិភាព និងកិច្ចព្រមព្រៀងនានាដែលធ្លាប់បានធ្វើការចរចាកន្លងមក ហើយខ្លះទៀតកំពុងចរចានៅឡើយ ដើម្បីទុកជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មពីទីក្រុងតូក្យូមកលើទីក្រុងម៉ូស្កូ ជុំវិញសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន។ ការឆ្លើយតបរបស់រុស្ស៊ីបែបនេះ ក៏បានធ្វើឲ្យជប៉ុនប្រតិកម្ម និងជំទាស់យ៉ាងខ្លាំងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។