#ចេញចូល​រវាង​កម្ពុជា​-​វៀតណាម

Articles by Tag ចេញចូល​រវាង​កម្ពុជា​-​វៀតណាម

តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញបន្ដិចហើយ ក្រោយបញ្ហាកកស្ទះខ្លាំងនៅតាមព្រំដែនមានស្ថានភាពធូរស្បើយជាងមុន

ដោយ​ សឿន វណ្ណឌេត
ក្រុមឈ្មួញទិញស្រូវ និង ប្រជាកសិករនៅស្រុកគិរីវង់ខេត្តតាកែវបានអះអាងប្រាប់ខេមបូណូមីសថា តម្លៃស្រូវបានចាប់ផ្ដើមកម្រើកងើបឡើងវិញបន្ដិចហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈកន្លងមកនេះ។ ក៏ប៉ុន្តែការឡើងថ្លៃនេះ គឺស្ថិតក្នុងកម្រិតទាបនៅឡើយទេ បើធៀបនឹងតម្លៃស្រូវពេលមិនទាន់មានបញ្ហា។ តម្លៃស្រូវបានកំរើកឡើងវិញនេះ គឺបន្ទាប់ពីមានការជួយសម្របសម្រួលពីអាជ្ញាធរនៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើឲ្យបញ្ហាកកស្ទះឡានដឹកស្រូវយ៉ាងខ្លាំងត្រូវបានកាត់បន្ថយ។