វីង និងធនាគារឈីហ្វ សហការគ្នាដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចីដល់ប្រជាជនកម្ពុជា
ដោយ
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងដោយលោក Chau Chung Kai Peter ដែលជាសហគ្រិនជោគជ័យម្នាក់នៅទីក្រុងហុងកុង និងជាស្ថាបនិក CHIEF GROUP ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីមួយ មានអាយុកាលជាង៤១ឆ្នាំ ជាមួយនឹងអាជីវកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប នៅថ្ងៃទី២១ ខែមករា បានប្រកាសភាពជាដៃគូថ្មីមួយដែលនឹងអនុញ្ញាតឱ្យអតិថិជនអាចសងប្រាក់កម្ចីតាមរយៈភ្នាក់ងារវីង ឬកម្មវិធីស្មាតហ្វូនវីង។