ឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣
ដោយ
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហាញពីសក្ដានុពលកើនឡើងជាលំដាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងសក្ដានុពលរីកចម្រើន វិស័យកសិកម្ម ក៏បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងទីផ្សារ និងថ្លៃដើមផលិតកម្មកើនឡើងជាដើម។