#ចិន-ហ្វីលីពីន

Articles by Tag ចិន-ហ្វីលីពីន

ចិនព្រមានថា កិច្ចព្រមព្រៀងផ្តល់មូលដ្ឋានទ័ពហ្វីលីពីនឲ្យអាមេរិកប្រើជា«ការបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់»

ដោយ​ ហ៊ុន គន្ធថៃ
កាលពីថ្ងៃអង្គារ ទី ៤ មេសា, គឺមួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីនអំពីការផ្ដល់មូលដ្ឋានទ័ពចំនួនបួនទីតាំងថ្មី ឱ្យកងទ័ពសហរដ្ឋអាមេរិកឈរជើង, ប្រទេសចិនបានព្រមានទីក្រុងវ៉ាស៊ីនតោនថា កំពុងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការព្រមាននេះធ្វើឡើងស្របពេលដែលអ្នកជំនាញផ្នែកសន្តិសុខធំៗនៅអាស៊ីយល់ឃើញថា ហ្វីលីពីនគួរតែរក្សាជំហរអព្យាក្រឹតរវាងមហាអំណាចទើបរះចិន និងសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post និងទីភ្នាក់ងារសារព័ត៌មាន CNA។