ដឹងទេថា ចិនមកខេត្តព្រះសីហនុ កំពុងរកស៊ីអ្វីខ្លះ?
ដោយ
តម្លៃដីផ្ទះជួលស្នាក់នៅ និងប្រកបអាជីវកម្ម នៅក្នុងក្រុងនៃខេត្តព្រះសីហនុ កំពុងមានការកើនឡើងខ្ពស់មិនធ្លាប់មានពីមុននោះទេ ខណៈដែលអាជីវកម្មខ្នាតតូចព្រោងព្រាត ត្រូវបានបង្កើតឡើង ដោយមានថៅកែជាជនជាតិចិន។ បញ្ហានេះកំពុងតែធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានកាន់តែមានក្ដីបារម្ភខ្លាំងឡើងៗ ដោយសារតែមិនអាចរកស៊ីប្រកួតប្រជែងជាមួយថៅកែបរទេសទាំងនោះបាន។