ប្រមុខការទូតចិនថា ជម្លោះរវាងចិន និងអាម៉េរិក មានតែពាក្យ ចាញ់ និងចាញ់តែប៉ុណ្ណោះ
ដោយ
លោក វ៉ាង យី ប្រមុខការទូតជាន់ខ្ពស់របស់ចិន កត់សម្គាល់ឃើញថា ភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសចិន ជាមួយសហរដ្ឋអាម៉េរិក ត្រូវបានគេបង្កើតឡើងជាបន្តបន្ទាប់។ ប្រមុខការទូតរូបនេះបានសង្កត់ធ្ងន់ថា ភាពតានតឹង ក៏ដូចជាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរគ្មានភាគីណាមួយទទួលបានជ័យជម្នះនោះទេ ពោលគឺមានតែពាក់ថា ចាញ់ និងចាញ់តែប៉ុណ្ណោះ។ ជាមួយគ្នានេះលោក វ៉ាង យី ស្នើឱ្យអាម៉េរិកកុំដើរលើបន្ទាត់ក្រហមរបស់ចិនឱ្យសោះពាក់ព័ន្ធអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍របស់ចិន។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei ។