ចិនសម្រេចរឹតត្បិតការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីបមួយចំនួននៅក្នុងជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក
ដោយ
ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់កំហិតការនាំចេញថ្មីៗបន្ថែម ទៀត ទាក់ ទង នឹង វត្ថុ ធាតុដើម ចំនួន ២ មុខ ដែល មាន សារៈសំខាន់ក្នុងការផលិតបន្ទះ ចម្លង អគ្គិសនី និង គ្រឿងបន្លាស់ អេឡិច ត្រូនិចផ្សេងទៀត។ ការសម្រេចដូច្នេះរបស់ប្រទេសចិនគឺស្ថិតក្នុងក្របខណ្ឌនៃជម្លោះពាណិជ្ជកម្ម គ្រឿងបច្ចេកវិទ្យាដែលកាន់តែតាន តឹង ឡើងៗ ជាមួយ សហរដ្ឋអាមេរិក។ នេះ បើ តាម ការ ចេញ ផ្សាយ របស់ សារ ព័ត៌ មាន នីកេអេស៊ា។