ចិនលើកលែងពន្ធ ៧២ ពាន់លានដុល្លារ ចំពោះរថយន្តអគ្គិសនី និងរថយន្តមិនប៉ះពាល់បរិស្ថាន
ដោយ
ប្រទេសចិនលើកលែងមិនយកពន្ធប្រមាណជាង ៧២ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ឆ្នាំ ចំពោះរថយន្តអគ្គិសនី (EVs) និងរថយន្តមិនប៉ះពាល់បរិស្ថានផ្សេងៗទៀត។ វាជាការអនុគ្រោះពន្ធដ៏ធំបំផុតសម្រាប់ឧស្សាហកម្មរថយន្តប្រភេទនេះ ខណៈដែលប្រទេសចិនកំពុងស្វែងរកការជំរុញកំណើនក្នុងការលក់រថយន្តដែលកំពុងតែមានសន្ទុះយឺត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។