ជម្លោះពាណិជ្ជកម្មអាមេរិកនិងចិនចាប់ផ្តើមកក្រើកឡើងសាជាថ្មី
ដោយ
ក្រោយស្ងប់ស្ងាត់អស់ជាច្រើនខែមកហើយ ជុំវិញបញ្ហាជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន នៅពេលនេះ វាហាក់បីដូចជាកក្រើកឡើងវិញបន្តិចហើយ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគំរាមដំឡើងពន្ធថ្មីបន្ថែមទៀតទៅលើទំនិញចិន ដោយចាត់ទុកជាការសងសឹកចំពោះការរីករាលដាលនៃមេរោគកូវីដ១៩ ចេញមកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។