#ចិនប្រាប់អាល្លឺម៉ង់ថាគួរតែធ្វើការជាមួយគ្នាវិញ!

Articles by Tag ចិនប្រាប់អាល្លឺម៉ង់ថាគួរតែធ្វើការជាមួយគ្នាវិញ!

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រាប់មេដឹកនាំអាល្លឺម៉ង់ថា គួរតែធ្វើការជាមួយគ្នានៅក្នុងគ្រាពិភពលោកកំពុងចលាចល

ដោយ​ ហ៊ុន គន្ធថៃ
នៅក្នុងជំនួបទល់មុខគ្នាដ៏កម្រ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ថា ប្រទេសទាំងពីរគួរតែសម្លឹងមើលកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតចំពេលដែលពិភពលោកកំពុង «មានភាពវឹកវរ និងចលាចល» ដោយលោកបានទាញការពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ។