#ចិញ្ចឹមអន្ទង់បែបវារីវប្បកម្ម

Articles by Tag ចិញ្ចឹមអន្ទង់បែបវារីវប្បកម្ម

កសិករស្នើឲ្យក្រសួងកសិកម្មបង្រួមនីតិវិធីធ្វើលិខិតដឹកជញ្ជូន ដើម្បីជំរុញការចិញ្ចឹមសត្វក្នុងស្រុក

ដោយ​ ហំ ផានិត
«ក្នុងមួយខែ យើងអាចរកចំណូលបានចិញ្ចឹមកូនចៅអី បានប្រហែលជាងមួយពាន់អី(ដុល្លារ) រកបាន បើគាត់ធ្វើលក្ខណៈតូចតាច ពីរបីអាងគ្រាន់ចិញ្ចឹមលេង អាហ្នឹងពូមិនហ៊ាននិយាយទេ តែបើគេចិញ្ចឹមធំ វាចូលបួនដប់ម្ភៃម៉ឺនអីទៅណា»។ នេះជាការ​លើកឡើង​របស់​ម្ចាស់កសិករ​ចិញ្ចឹម​អន្ទង់ដ៏ធំមួយ​នៅក្នុងខេត្ត​កំពង់ឆ្នាំង។ លោក ថូ វណ្ណា គឺជាម្ចាស់កសិដ្ឋានអន្ទង់កសិដ្ឋានបែបវារីវប្បកម្មតែមួយគត់ ដែលបានកកើត នៅលើទឹកនៃភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ(ភាគខាងជើង) ខេត្តកំពង់ឆ្នាំង។ ដោយគិតមកទល់នឹងពេលនេះ កសិដ្ឋាននេះ មានអាយុកាលជាង១០ឆ្នាំមកហើយ។