#ចក្ខុវិស័យឆ្នាំ២០៣០

Articles by Tag ចក្ខុវិស័យឆ្នាំ២០៣០

ក្រសួងសេដ្ឋកិច្ចដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីជួយជំរុញឲ្យសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែមានភាពរឹងមាំ

ដោយ​ ខន ណារី
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំដាក់ចេញនូវចក្ខុវិស័យរយៈពេលវែង ដោយចង់ប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីរួមចំណែកក្នុងការជំរុញឲ្យសង្គម-សេដ្ឋកិច្ចកម្ពុជា កាន់តែរឹងមាំ ប្រកបដោយចីរភាព និងភាពធន់។