ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជិត២ពាន់លានដុល្លារអាមេរិក
ដោយ
គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចគោលដៅប្រមូលពន្ធលើសផែនការច្បាប់បានកំណត់ ជាពិសេស គិតពេញ១ឆ្នាំ២០១៧ កន្លងទៅនេះ អគ្គនាយដ្ឋានពន្ធដារ បានប្រមូលពន្ធបានរហូតដល់ជិត ២ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនជាង ១១៣% ធៀបនឹងផែនការកំណត់។ នេះបើយោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់អគ្គនាយកដ្ឋានពន្ធដារ។