ចំណូលពន្ធដារសម្រេចបានជាង ៣,២ពាន់លានដុល្លារ កើនលើសផែនការប្រមាណ១៤% នៅ១១ខែ ឆ្នាំនេះ
ដោយ
ទោះបីជាស្ថិតក្នុងបដិការដ៏លំបាកនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច-នយោបាយសកលលោកក្តី ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារនៅឆ្នាំ២០២២ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់ និងបានកើនលើសផែនការប្រចាំឆ្នាំទៅទៀត។ ជាក់ស្ដែង នៅរយៈពេល១១ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៣ពាន់២រយលានដុល្លារ កើនលើសផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ប្រមាណ១៤% ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដា្ឋនពន្ធដារ។