នាយកដ្ឋានរដ្ឋាករថៃ រំពឹងប្រមូលចំណូលពន្ធអាករបានជាង ១៦,៦ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបញ្ចប់ត្រឹមខែកញ្ញានេះ
ដោយ
សម្រាប់ឆ្នាំសារពើពន្ធ ដែលនឹងបិទបញ្ចប់នៅត្រឹមខែកញ្ញានេះ នាយកដ្ឋានរដ្ឋាករថៃ រំពឹងថា នឹងអាចប្រមូលចំណូលពន្ធអាករបានប្រមាណ១៦,៦ ពាន់លានដុល្លារអាមេរិក ខណៈដែលគិតចាប់ពីខែតុលាឆ្នាំ២០១៩ ដល់ខែសីហាឆ្នាំ២០២០ ចំណូលដែលនាយកដ្ឋានមួយនេះប្រមូលបានមានប្រមាណ ១៦ពាន់លានដុល្លារអាមេរិករួចហើយ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានរដ្ឋាករថៃ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថៃ។