បក្សកុម្មុយនីស្តវៀតណាមបើកសមាជលើកទី១៤ ដើម្បីជ្រើសរើសមេដឹកនាំ និងកំណត់ចក្ខុវិស័យសេដ្ឋកិច្ច
ដោយ
សមាជលើកទី១៤របស់បក្សកុម្មុយនីស្តវៀតណាមបានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី១៩ ខែមករា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ដែលសុទ្ធសឹងជាក្បាលម៉ាស៊ីនដឹកនាំប្រទេសវៀតណាមរហូតដល់ចំនួន ១,៦០០នាក់។ ជំនួបពិភាក្សាដែលធ្វើឡើងក្នុងរយៈពេល១សប្តាហ៍នេះ គឺផ្តោតសំខាន់លើការជ្រើសរើសមេដឹកនាំកំពូលរបស់បក្ស និងកំណត់គោលដៅសេដ្ឋកិច្ចសំខាន់ៗសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ តើលោក តូ ឡឹម ដែលបានឡើងកាន់តំណែងបន្តពីលោក ឃ្វៀន ភូជុង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ អាចរក្សាតំណែងកំពូលនៅក្នុងបក្សបានដែរ ឬយ៉ាងណា?