ឯកឧត្តម គង់ វិបុល ពន្យល់ពីសារសំខាន់នៃច្បាប់សារពើពន្ធថ្មី ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ
ដោយ
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងច្បាស់ៗថា ច្បាប់សារពើពន្ធថ្មី ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់កាលពីជាងពាក់កណ្ដាលខែឧសភាកន្លងទៅនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការកៀរគរការប្រមូលចំណូលពន្ធ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជាចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លាថែមទៀត។ តាមរយៈច្បាប់ដែលទើបតែបានធ្វើវិសោធនកម្មនេះ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា នឹងជួយជំរុញផែនការប្រមូលចំណូលពន្ធ ឱ្យបានប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។