រយៈពេលជិត ៤០ម៉ោង ទំនិញជាង៥០០កុងតឺន័រ បានជាប់គាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម
ដោយ
សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានអះអាងប្រាប់ ខេមបូណូមីស ថា យ៉ាងហោចណាស់ ក្នុងរយៈពេលជិត ៤០ម៉ោង មានទំនិញប្រមាណជាង ៥០០កុងតឺន័រ បានជាប់គាំងនៅតាមព្រំដែនកម្ពុជា-វៀតណាម បាវិត-ម៉ុកប៉ៃ ក្រោយពីអាជ្ញាធរវៀតណាមបានរឹតត្បិតខាងច្រកព្រំដែនរបស់ខ្លួន ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ទោះយ៉ាងណា ក្រោយពីមានកិច្ចប្រជុំរវាងតំណាងអាជ្ញាធរនៃប្រទេសទាំងពីរ នៅថ្ងៃទី១៩ ខែមីនា កុងតឺន័រដឹកទំនិញទាំងនោះ បានចរាចរចេញចូលឡើងវិញហើយ តាំងពីល្ងាចម្សិលមិញនេះ។