កម្ពុជានៅតែពឹងផ្អែកទីផ្សារវៀតណាមខ្លាំង សម្រាប់ការនាំចេញផលិតផលកសិកម្ម
ដោយ
ប្រទេសវៀតណាម បានក្លាយជាទិសដៅសំខាន់បំផុត របស់កម្ពុជា ក្នុងចំណោមទិសដៅនៃការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា ចំនួន ៩០ប្រទេស។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញកសិផលជិត ៦លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់មានជាង ៣ពាន់លានដុល្លារអាមេរិក។ យោងតាមការបញ្ជាក់របស់ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងចំណោមកសិផលសរុប ដែលបាននាំចេញក្នុងរយៈពេល ៩ខែ កន្លងមកនេះ មានជាង៦៤% ឯណោះ ដែលកម្ពុជា បាននាំចេញទៅប្រទេសវៀតណាម។