#ទេសចរជនជាតិជប៉ុន

Articles by Tag ទេសចរជនជាតិជប៉ុន

កម្ពុជាកំពុងជំរុញស្រូបទាញទេសចរជនជាតិជប៉ុនកាន់តែច្រើន ខណៈនៅឆ្នាំនេះ រំពឹងទទួលបាន ៧ម៉ឺននាក់

ដោយ​ សោម ស្រីពេជ្រ
ប្រទេសជប៉ុន ស្ថិតនៅក្នុងចំណោមទីផ្សារគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលនៅឆ្នាំ២០២៣នេះ ក្រសួងទេសចរណ៍ រំពឹងថា កម្ពុជានឹងទទួលបានទេសចរជនជាតិជប៉ុនប្រមាណ ៧ម៉ឺននាក់។ ក្នុងទិសដៅស្រូបទាញទេសចរជនជាតិជប៉ុនឲ្យបានកាន់តែច្រើន កម្ពុជាបានជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខ្លួននៅលើទីផ្សារប្រទេសជប៉ុន នៅក្នុងពិព័រណ៍កម្ពុជា២០២៣ ដើម្បីអនុវត្តយុទ្ធសាស្ត្រនៃចក្ខុវិស័យស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។