កម្ពុជាកំពុងពិចារណាលើគម្រោងជួយសម្រួលឲ្យភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចអាចចូលមកកម្សាន្ដនៅកម្ពុជា
ដោយ
ក្រសួងទេសចរណ៍កំពុងពិចារណា លើគម្រោងជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលបានចាក់សាំងកូវីដ-១៩ រួច អាចចូលមកកម្សាន្ដនៅកម្ពុជាបាន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការលើកឡើងបែបនេះ នៅចំពេលដែលក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កំពុងរង់ចាំវិធានការស្ដារវិស័យទេសចរណ៍ ពីសំណាក់រដ្ឋាភិបាលយ៉ាងអន្ទះសារ។