១០ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាធ្លាក់ចុះជាង ៧៦ភាគរយ
ដោយ
ភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនានៅក្នុងប្រទេសកម្ពុជារយៈពេល ១០ខែដំបូងដើមឆ្នាំ ២០២០នេះ នៅតែបន្តការធ្លាក់ចុះយ៉ាងខ្លាំង។ របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្ពុជានៅក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ មានចំនួនសរុបជាង ១ លាន២ សែននាក់ ធ្លាក់ចុះជាង ៧៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានចំនួនរហូត ៥លាន ២៩ម៉ឺននាក់។