សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data» ជួយអាជីវកម្ម អនឡាញ ផ្ដល់អិុនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ
ដោយ
ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា «Smart Sponsored Data» នឹងអនុញ្ញតឱ្យអាជីវកម្មអនឡាញនៅកម្ពុជា ផ្ដល់សេវាអិុនធឺណិតដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ធ Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬ វេបសាយនៃអាជីវកម្មអនឡាញរបស់ពួកគេ។