ធនាគារ ហត្ថា ពួតដៃគ្នាជាមួយស្ថាប័នធំៗចំនួន៣ បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅប្រទេសកម្ពុជា ជប៉ុន ថៃ និងតំបន់ផ្សេងទៀត
ដោយ
នៅក្នុងដំណាក់កាលដ៏សំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងឱកាសអាជីវកម្មឆ្លងប្រទេស ធនាគារ ហត្ថា, ធនាគារ MUFG, មជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលកិច្ចព្រមព្រៀងដ៏សំខាន់នេះមានគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជប៉ុន ថៃ និងប្រទេសដទៃទៀតដែលស្ថាប័នទាំងបីធ្វើប្រតិបត្តិការ។