លោកជំទាវ ជា សិរី៖ ប្រព័ន្ធធនាគារកម្ពុជាមានស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកអាចបន្តជះឥទ្ធិពលមកលើកម្ពុជា
ដោយ
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគាររបស់កម្ពុជានៅតែមានស្ថិរភាពរឹងមាំ ទោះបីវិបត្តិសកលនានាបានធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនច្បាស់លាស់ក៏ដោយ។ តែយ៉ាងណាថ្នាក់ដឹកនាំរូបនេះជឿជាក់ប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាក្នុងឆ្នាំ២០២៤ នៅតែអាចប្រឈមនឹងហានិភ័យមួយចំនួន ដែលបង្កឡើងដោយវិបត្តិពីខាងក្រៅ និងកត្តាខាងក្នុង។