កូរ៉េខាងត្បូងបង្កើនការប្រុងប្រយ័ត្ន ក្រែងមានអស្ថិរភាពទីផ្សារ ក្រោយពីធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់គោល
ដោយ
អាជ្ញាធរហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងបន្តការប្រុងប្រយ័ត្នក្រែងលោមានអស្ថិរភាពទីផ្សារជាយថាហេតុ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនម្តងទៀត និងបានរក្សាជំហរដំឡើងអត្រាការប្រាក់បន្ថែមទៀត ក្នុងករណីចាំបាច់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយុនហាប់ញូស។