បណ្ឌិត អ៊ិន ចាន់នី៖ បច្ចេកវិទ្យាហិរញ្ញវត្ថុធ្វើឲ្យធនាគារស្ថិតនៅក្នុងហោប៉ៅរបស់ពលរដ្ឋ
ដោយ
បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បាននឹងកំពុងជួយជំរុញដល់វិស័យធនាគារឲ្យអភិវឌ្ឍន៍ខ្លួនកាន់តែលឿន ជាពិសេស FinTech បានសម្រួលដល់អតិថិជនមិនឲ្យខាតពេលវេលា ងាយស្រួលប្រើប្រាស់ និងដូចមានធនាគារនៅផ្ទះ ឬក្នុងហោប៉ៅ ដោយពលរដ្ឋគ្រាន់តែមានទូរស័ព្ទស្មាតហ្វូនមួយប៉ុណ្ណោះ។ នេះជាប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលជាធនាគារដ៏ចំណាស់មួយ និងមានសាខាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។