ធនាគារសិង្ហបុរី UOB នឹងបិទគណនីក្រុមហ៊ុនអាកាសចរណ៍មីយ៉ាន់ម៉ា ក្រោយពីលេចឭរឿងជួញដូរអាវុធនិងវត្ថុធាតុដើម
ដោយ
ធនាគារយូអូប៊ី (UOB) របស់ប្រទេសសិង្ហបុរី នឹងបិទគណនីទាំង៥របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា (MAI) នៅថ្ងៃទី១៥ ខែសីហា ក្រោយពីមានការលេចឮរឿងជួញដូរអាវុធនិងវត្ថុធាតុដើមក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។ ការសម្រេចនេះត្រូវបានធ្វើឡើង ទោះជាមានការអំពាវនាវពីក្រុមហ៊ុនអាកាសចរណ៍ដែលសុំកុំឱ្យបិទគណនីរបស់ខ្លួនក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានឌឹស្ត្រេតថាម។