#ទីម័រខាងកើតឬទីម័រលេស្ដ

Articles by Tag ទីម័រខាងកើតឬទីម័រលេស្ដ

តើទីម័រលេស្ដ នឹងអាចសម្រេចគោលដៅក្លាយជាសមាជិកទី១១ របស់អាស៊ានដែរ ឬយ៉ាងណា?

ដោយ​ ​ ខេមបូណូមីស
អស់ពេល១១ឆ្នាំមកហើយដែលទីម័រខាងកើត ឬទីម័រលេស្ដ បានដាក់សំណើជាផ្លូវការចូលជាសមាជិករបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា អាស៊ាន។ កិច្ចខិតខំប្រឹងប្រែងអស់ជាង១ទសវត្សមកនេះ អាចសម្រេចបានតាមការចង់បានដែរឬទេ ខណៈដែលកម្ពុជាច្រើនឆ្នាំមកនេះបានខំប្រឹងប្រែងជ្រោមជ្រែងប្រទេសដីកោះតំបន់អាស៊ីអាគ្នេយ៍មួយនេះខ្លាំងមែនទែនក្នុងការចូលរួមជាសមាជិកអាស៊ាន ពិសេស នៅឆ្នាំ២០២២នេះតែម្ដង ស្របពេលដែលកម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ាន។