រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា
ដោយ
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ចំណុចដែលសំដៅដល់ការពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។
ទោះយ៉ាងណា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចយល់ថា ដើម្បីអភិវឌ្ឍផ្សារមូលបត្រនៅកម្ពុជា គឺទាមទារការចំណាយពេលវេលា និងការចូលរួមសហការពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ជាមួយនឹងក្ដីរំពឹងថាការជួញដូរនឹងអាចឈានដល់៥០លានដុល្លារអាមេរិកក្នុង១ថ្ងៃ នៅ៥ឆ្នាំទៅ៦ឆ្នាំខាងមុខនេះ។