ចូលដល់ខែមករាឆ្នាំនេះ តម្លៃជ័រកៅស៊ូក្រែប ចាប់ផ្ដើមរអិលធ្លាក់ចុះតម្លៃ!
ដោយ
តម្លៃជ័រកៅស៊ូក្រែប នៅដើមឆ្នាំ២០១៨ នេះ ហាក់បីដូចជាបង្ហាញនូវសញ្ញាធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងតម្លៃកៅស៊ូកាលពីឆ្នាំដើមមុន។ ជាក់ស្តែង នៅក្នុងខែមករា ដើមឆ្នាំ ២០១៨នេះ តម្លៃជ័រកៅស៊ូក្រែប មានជាមធ្យមប្រមាណជាង ១,៤០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ តម្លៃនេះបានធ្លាក់ចុះប្រមាណជាង៤០០ ដុល្លារអាមេរិក ធៀបនឹងអំឡុងពេលដូចគ្នាកាលពី ឆ្នាំ ២០១៧ កន្លងទៅ ដែលមានជិត២០០០ដុល្លារអាមេរិក ក្នុងមួយតោន។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយ ពីអគ្គនាយកដ្ឋានកៅស៊ូ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។