កត្តាអ្វីខ្លះនាំឲ្យការនាំចូលប្រេងដូងប្រទេសឥណ្ឌាបានធ្លាក់ចុះទាបក្នុងរយៈពេល ២៧ ខែមកនេះ ?
ដោយ
ប្រភពពីក្រុមឈ្មួញធំៗបានអះអាងថា ការនាំចូលប្រេងដូងទៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក បានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែឧសភាកន្លង ពោលគឺជាកម្រិតទាបបំផុតក្នុងរយៈពេល ២៧ ខែមកនេះ។ មូលហេតុ គឺដោយសារអ្នកទិញបានលុបចោលការនាំចូលទំនិញប្រេងដូង ដែលមានតម្លៃថ្លៃ ហើយទិញប្រេងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ដែលមានតម្លៃថោកជាងជំនួសវិញ។ នេះបើតាមការចេញផ្សាយរបស់កាសែតហ្សាកាតាប៉ុស្តិ៍។