#ទីផ្សាររថយន្តថ្មីនៅកម្ពុជា

Articles by Tag ទីផ្សាររថយន្តថ្មីនៅកម្ពុជា

រោងចក្រដំឡើងរថយន្ដ Ford នៅកម្ពុជា ដំឡើងរថយន្ដបាន៥០គ្រឿងហើយ ក្រោយបើកដំណើរការបានកន្លះខែ

ដោយ​ សឿន វណ្ណឌេត
ក្រោយពីរោងចក្រដំឡើងរថយន្ដ Ford នៅក្នុងខេត្តពោធិ៍សាត់ បើកដំណើរការបានជាង២សប្ដាហ៍រួចមក ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនមេរបស់រោងចក្រដំឡើងរថយន្ដនេះ បានគូសបញ្ជាក់ថា មាន Ford ដែលដំឡើងនៅកម្ពុជាប្រមាណ៥០គ្រឿងហើយកំពុងចរាចរដាក់លក់នៅលើទីផ្សារ ខណៈដែលតម្លៃរបស់រថយន្ដទាំងនេះ ក៏មានធូរថ្លៃជាងរថយន្ត Ford ដែលនាំចូលផងដែរ ក្រោយមានការជួយសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា។