#ទីផ្សារស្រាបៀរ

Articles by Tag ទីផ្សារស្រាបៀរ

ទីផ្សារស្រាបៀរនៅកម្ពុជានឹងហក់ដល់ជាង២ពាន់លានដុល្លារនៅឆ្នាំ២០៣២ ខណៈពលរដ្ឋកម្ពុជាម្នាក់ផឹកស្រាបៀរជាមធ្យមជាង៥៧លីត្រក្នុង១ឆ្នាំ

ដោយ​ ​ ខេមបូណូមីស
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ អាស្ទូត អែនណលលីទិកខា (Astute Analytica)បានបង្ហាញថា ពលរដ្ឋកម្ពុជាម្នាក់ផឹកស្រាបៀរជាមធ្យមជាង៥៧លីត្រឯណោះក្នុង១ឆ្នាំគិតត្រឹមឆ្នាំ២០២៤ នេះ ដោយកើនឡើងយ៉ាងគំហុកពីត្រឹម២,៦លីត្រ ក្នុងមួយឆ្នាំក្នុងឆ្នាំ២០០៥ ហើយដោយផ្អែកលើសន្ទុះលឿនស្លេវដូចផ្លេកបន្ទោរនេះ ទីផ្សារស្រាបៀរនៅកម្ពុជា ដែលមានប្រជាជនសរុបប្រមាណ១៧លាននាក់ ត្រូវបានព្យាករថា នឹងឈានដល់ទំហំជាង២ពាន់២៣០លានដុល្លាអាម៉េរិក នៅត្រឹមឆ្នាំ២០៣២ ដោយកើនឡើងពីជាង១ពាន់៦០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣។