ថៃរំពឹងការនាំចេញស្ករអំពៅកើនឡើង ចំពេលការផលិតស្ករនៅឥណ្ឌាធ្លាក់ចុះ
ដោយ
ប្រជាកសិករ រោងចក្រកៀបអំពាវ និងពាណិជ្ជករនៅប្រទេសឥណ្ឌាបាននិយាយថា ទិន្នផលស្ករអំពាវរបស់ប្រទេសឥណ្ឌានឹងធ្លាក់ចុះ ៧% នៅឆ្នាំនេះ ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផលបានកាត់បន្ថយទិន្នផលអំពៅ ដែលអាចនឹងបន្ទុចបង្អាក់ការនាំចេញពីប្រទេសផលិតស្ករដ៏ធំបំផុតនៅក្នុងពិភពលោកមួយនេះ។ ប្រការនេះអាចនឹងធ្វើឱ្យប្រទេសថៃកំពុងសម្លឹងឃើញពីឱកាសទទួលបានផលប្រយោជន៍ច្រើនពីប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។