តើជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក មួយណាស្ទុះកើនខ្លាំងជាងមួយណា នៅរយៈពេល៥ខែឆ្នាំនេះ?
ដោយ
ដ្បិតថា បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់មិនសូវចុះសម្រុងគ្នាក៏ដោយចុះ ប៉ុន្ដែ សម្រាប់កម្ពុជាប្រទេសទាំងពីរនេះ នៅតែជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ល្អជាមួយកម្ពុជា ពិសេសគឺជាទីផ្សារនាំចេញដ៏សំខាន់ផងដែរ។ ជាក់ស្ដែង នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានរហូតជិត៥ពាន់លានដុល្លារ កើនឡើង២៦% ខណៈទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកវិញ មានប្រមាណ ៣ពាន់៨រយលានដុល្លារ បានកើនឡើង៥៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។