#ទំនាក់ទំនងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

Articles by Tag ទំនាក់ទំនងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

ប្រទេសជប៉ុនកំពុងធ្វើការដើម្បីបើកការិយាល័យទំនាក់ទំនងណាតូនៅក្នុងទីក្រុងតូក្យូ

ដោយ​ ហ៊ុន គន្ធថៃ
ឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក លោក កូជី តូមីតា បាននិយាយកាលពីថ្ងៃអង្គារទី៩ឧសភាថា ប្រទេសជប៉ុនកំពុងធ្វើការដើម្បីឆ្ពោះទៅបើកការិយាល័យទំនាក់ទំនងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងទីក្រុងតូក្យូ។ ផែនការបើកការិយាល័យនេះ គឺធ្វើឡើង នៅក្រោយពេលដែលប្រទេសចិនកាលពីសប្ដាហ៍មុន ក៏ទើបតែបានចេញមុខមកព្រមានពីការពង្រីកឥទ្ធិពលរបស់ណាតូនៅតំបន់អាស៊ី ដោយទីក្រុងប៉េកាំងបានអះអាង ខ្លួននឹងត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់ថែមទៀត ចំពោះបញ្ហានេះ។ បើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។