IMF ព្រមានថា ការបំបែកទំនាក់ទំនងរវាងចិន និងអាមេរិក នឹងធ្វើឲ្យពិភពលោកកាន់តែក្រីក្រ ហើយគ្មានអ្នកឈ្នះពិតប្រាកដឡើយ
ដោយ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចរបស់បណ្ដាប្រទេសដែលជិតស្និទ្ធនឹងចិននៅអាស៊ីអាគ្នេយ៍ នឹងរងគ្រោះខ្លាំងជាងគេ នៅពេលដែលបរិយាកាសវិនិយោគពិភពលោកប្រកបដោយអរិភាពបណ្ដាលមកពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ លេចចេញជារូបរាង។