សម្តេចធិបតីអះអាងថា ទោះកម្ពុជាដកខ្លួនពីគម្រោង CLV-DTA តែគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាននៅតែបន្តធ្វើ
ដោយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាងថា ទោះបីកម្ពុជាបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក៏ពិតមែន តែគោលនយោបាយក្នុងការជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ក៏ដូចជាការបោះបង្គោលព្រំដែន និងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅតែធ្វើដដែល។ គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណជាង ៧០ម៉ឺននាក់ហើយបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលគិតជាទឹកប្រាក់ប្រមាណ២១លានដុល្លារ។